គំនិតខ្លះៗ ពីការធ្លាក់ថ្លៃពងទា ក្នុងស្រុកធ្លាក់ថ្លៃ
រឿងពងទាចុះថ្លៃប៉ុន្មានថ្ងៃនេះ ធ្វើឲ្យខ្ញុំនឹកដល់ រឿងជ្រូក និងមាន់សាច់ ពេលលក់បានតម្លៃទាប កសិករខាតហើយសុំក្រសួងពាក់ព័ន្ធឲ្យជួយ ដល់ពេលក្រសួងសុំឲ្យផ្តល់ទិន្នន័យ ដូចជាទីតាំងកសិដ្ឋាន និងចំនួនឲ្យច្បាស់លាស់ យើងជាកសិករយកមកគិត ថាគួរប្រាប់ ឬមិនប្រាប់? [ គន្លឹះវានៅកន្លែងហ្នឹង! ] តែកាលណាមន្ត្រីលោកមិនអាចទទួលបានទិន្នន័យច្បាស់លោក មិនអាចវាយតម្លៃនិងដាក់ជាយន្តការណ៍ កាត់បន្ថយការនាំចូលបានទេ ព្រោះបើគិតពីម៉ាក្រូសេដ្ឋកិច្ច ច្បាស់ណាស់គឺត្រូវគិតពីប្រយោជន៍អ្នកហូប (អ្នកប្រើប្រាស់ចុងក្រោយ)។ តែចង់មិនចង់ច្បាស់ណាបើមានទិន្នន័យច្បាស់លាស់ ធៀបតម្រូវការគឺត្រញវបិតអ្នកនាំចូលខ្លះ។