នៅក្នុងរបត់ ឌីជីថល ការធ្វើសេដ្ឋកិច្ច ត្រូវប្តូររបត់ដោយមិនត្រូវពឹងលើ ការលក់រឺធ្វើទីផ្សារ បែបប្រពៃណីតែមួយមុខនោះទេ ពោលគឺយើង ត្រូវចូលមកក្នុងការធ្វើក្នុងប្រពន្ធឌីជីថលបន្ថែមទៀត ទើបទទួលបានចំណូលដែលយើងបានគ្រងទុក។
បើយោងតាម និយ័តករទូរគមនាគមន៍កម្ពុជា គិតត្រឹមខែ មេសា ឆ្នាំ២០២៥ អ្នកប្រើប្រាស់អ៊ីនធឺណែតមានដល់ជាង ១៩ លាននាក់ ប្រមាណជា ១១១,៦២ ភាគរយ ដែលបញ្ជាក់ឲ្យឃើញថា ប្រព័ន្ធឌីជីថលមានចូលរួមយ៉ាងសកម្មក្នុងជីវភាពរបស់ប្រជាជនកម្ពុជា ហើយវាដើរតួរនាទី សំខាន់ៗដូចជា ផ្តល់ភាពងាយស្រួលដល់ការទំនាក់ទំនង ការទទួលបានព័ត៍មានសង្គម-អន្តរជាតិ ការស្រាវជ្រាវ រៀនសូត្រ កំសាន្ត ការទទួលសេវាផ្សេងៗ និងជាពិសេស គឺភាពងាយស្រួលក្នុងការធ្វើ ពាណិជ្ជកម្ម តែម្តង។

ក្នុងនាមជាកសិករ និងជាអ្នកផលិតមាតិការម្នាក់ ខ្ញុំបានសម្លឹងឃើញថា មាតិការកសិកម្មក្នុងប្រទេសយើងមានតម្រូវការខ្ពស់ តែនៅមិនទាន់មាន អ្នកផលិតច្រើនដូចផ្នែកផ្សេង ក្នុងន័យនេះខ្ញុំចង់លើទឹកចិត្តដល់មិត្តអ្នកអាន ដែលជាកសិករ អ្នកផលិតមាតិការដែលសុញ មិនទាន់រកប្រភេទមាតិការសម្រាប់ខ្លួនបាន អាចគិតគូរពីមាតិការកសិកម្ម ហើយខាងក្រោមជា មាតិការ ៣ប្រភេទ ដែលខ្ញុំគិតថាមានសន្ទុះគាំទ្រក្នុងឆ្នាំ ២០២៦ នេះ។
មាតិការកសិកម្ម នឹងអាចជួយកសិករ និងមិត្តអ្នកអាន ឲ្យក្លាយទៅ
Roat AG
ជាចំណែកមួយក្នុងវិស័យកសិកម្មឌីជីថល។
សម្រាប់រូបខ្ញុំផ្ទាល់ បច្ចុប្បន្នកំពុងបង្កើតមាតិការចិញ្ចឹមសត្វ (មាន់) លើកម្មវិធី Tiktok (Roat Ag) ហើយអនាគតខ្ញុំនឹងបន្ថែមប្រភេទមាតិការដែលខ្ញុំបានណែនាំខាងក្រោមនេះ
មាតិការទី១៖ បង្ហាញពីគន្លឹះ បច្ចេកទេស ក្នុងប្រភេទកសិកម្មដែលយើងជំនាញ
មាតិការប្រភេទនេះ មានបងប្អូនយើងកំពុងធ្វើខ្លះ ហើយក៏កំពុងទទួលបានការគាំទ្រផងដែរ ដោយសារវាអាចទាក់ទាញដល់អ្នកតាមដាននូវមាតិការគន្លឹះដែលជួយដោះស្រាយដល់អ្វីដែលពួកគាត់កំពុងជួបប្រទះ ឲ្យធ្វើតាមមាតិការដែលយើងបានបង្ហាញដោយជោគជ័យ ហើយបងប្អូនអាចលក់ផលិតផលរបស់បងប្អូនបាននៅពេលដែល បងប្អូនបាន សាងទំនុកចិត្តដល់អ្នកតាមដាន។ ខាងក្រោមជា ក្រុមអ្នកផលិតមាតិការបែបនេះ៖
ការបង្កើតមាតិការប្រភេទនេះ ទៅបានគឺតម្រូវឲ្យអ្នកមានចំណេះដឹង និងការអនុវត្តន៍ជាក់ស្តែង ហើយត្រូវផ្តោតតែមួយមុខប៉ុណ្ណោះ ។
មាតិការទី២៖ ជីវិត និងសកម្មភាពប្រចាំថ្ងៃ ក្នុងនាមជាកសិករ

វាមានភាពងាយស្រួលជា មាតិការទី១ ព្រោះវាមាតិការប្រភេទនេះមិនសូវស៊ាំញ៉ាំពេកទេ និងមិនសូវមានសំពាធ បងប្អូនអាចថត និងបង្ហាញ សកម្មភាពភ្លាមៗក្នុងជីវភាពរបស់ខ្លួន ដែលកំពុងធ្វើ អាចជា បញ្ហាដែលជួបប្រទះ គំនិងច្នៃប្រឌិតថ្មី ភាពភ្ញាក់ផ្អើល ដំណោះស្រាយថ្មី ដែលមិនតម្រូវអោយមានចំណេះដឹង រឺបទពិសោធន៍ ខ្ពស់នោះទេ។ ចូរមើល អ្នកផលិតមាតិការទាំងនេះ ខាងក្រោម៖
នៅចាំអីទៀត បើមានកសិដ្ឋាន រឺសួនដំណាំខ្លួនហើយ ប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយចេញទៅ វាជាចំណែកមួយក្នុងការបង្កើន សន្ទុះការលក់ដូរផលិតផលរបស់អ្នកទេតើ។
មាតិការទី៣៖ ណែនាំពីផលិតផលកសិកម្ម របស់អ្នក
ជាប្រភេទមាតិការ ដែលចាប់យកអារម្មណ៍អតិថិជនគោលដៅតែម្តង ហើយក៏មានគេធ្វើច្រើនដែរ អញ្ចឹងបានដូចពាក្យគេថា បើយើងគិតថាស្រួល អ្នកដទៃក៏គិតឃើញដូចគ្នា មិនជាថ្វីបងប្អួនអាចរកវិធីនិយាយថ្មី ក្នុងការណែនាំពីផលិតផលរបស់យើង ដោយភ្ជាប់ជាមួយភាពស្មោះត្រង់ ជឿថាការលក់នឹងកើនឡើនបន្ទាប់ពីអ្នកធ្វើវា។ ដូចបងៗគាត់បានធ្វើស្រាប់ តោះមើលថាគាត់ណែនាំយ៉ាងម៉េច?
សន្និដាន
គ្រប់កសិករនាពេលបច្ចុប្បន្ន តែងជួបបញ្ហាវត្ថុធាតុដើមផលិតឡើងថ្លៃ បែរជាកសិផលដែលទទួលបានលក់បានតម្លៃទាបទៅវិញ ហើយមិនថាតែនៅ ប្រទេយើងនោះទេ ប្រទេសណាក៏ជួបបញ្ហាដូចជា ដូចច្នេះហើយទើបបងប្អូនជាកសិករគួរ បង្កើតមាតិការឌីជីថល សម្រាប់ធ្វើទីផ្សារផ្ទាល់ខ្លួន អោយកាន់តែខ្លាំង កាន់តែទូលំទូលាយដើម្បីលក់បានតម្លៃល្អជាងមុន [លក់ផ្ទាល់ទៅអ្នកទិញ កាត់ផ្តាច់ឈ្មួញកណ្តាល តាមតែអាចធ្វើទៅបាន] ហើយវាមិនអស់ទុននោះទេ ព្រោះអ្នកទាំងអស់គ្នា សុទ្ធតែមានទូរសព្ទស្រាប់ទៅហើយ ។
សម្រាប់អត្ថបទ ក្រោយខ្ញុំនឹងលើកយក របៀបផលិតមាតិការកសិកម្មមកសរសេរជូនមិត្តអ្នកអានបន្តទៀត ជំរាបលា ដោយក្តីគោរព។